(បាល់ទាត់)៖ គិតត្រឹមសប្តាហ៍ទី៨នេះ ខ្សែប្រយុទ្ធ ម៉ាកុស ហាប៊ើ Macus Haber របស់ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរឈ្មោះក្នុងតារាង Top Scorers នៃការរកគ្រាប់បាល់បានច្រើនជាងគេនៃលីគកំពូលកម្ពុជា CPL សម្រាប់រដូវកាល២០២៣-២៤ ខណៈភាគច្រើននៃគ្រាប់បាល់របស់គេ រកបានពីការតែតបញ្ចូលទី…។
កីទ្បាករសញ្ជាតិកាណាដាវ័យ៣៤ឆ្នាំរូបនេះ ឆ្លងកាត់៨ប្រកួតនៅក្នុងលីគកំពូលកម្ពុជា រូបគេជាកីទ្បាករបរទេសទី១ ដែលអាចរកគ្រាប់បាល់បានរាល់ការប្រកួតទាំងអស់ ពោលគឺគិតមកត្រឹមពេលនេះ ម៉ាកុស ហាប៊ើ Macus Haber នៅតែបន្តឈរឈ្មោះក្នុងតារាង Top Scorers កំពូលអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងចំណាមកីឡាករបរទេសទាំង៦នាក់ មកពីក្លឹបផ្សេងៗគ្នា ដោយរូបគេមាន១២គ្រាប់នៅក្នុងដៃ ហើយគ្រាប់បាល់ភាគច្រើនរបស់គេតែងតែតែតបញ្ចូលទី ដោយសារតែរូបគេមានកម្ពស់ខ្ពស់ជាងគេ នៅក្នុងលីគកំពូលកម្ពុជាបច្ចុប្បន្ន។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
គិតត្រឹមសប្តាហ៍ទី៨នេះ ក្រុមព្រះខ័នរាជស្វាយរៀងក្រោមការដឹកនាំរបស់លោកគ្រូ ប៉េប មូណូស នៅតែបន្តឈរនៅកំពូលតារាងក្នុងលីគ ដោយមាន២៤ពិន្ទុ (មិនដែលចាញ់) ខណៈក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនកំពុងប្រដេញតាមពីក្រោយ៣ពិន្ទុផងដែរ។ សូមបញ្ជាក់ថា ការប្រកួតសប្តាហ៍ទី៩ ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីទៅសុខទុក្ខក្រុមម្ចាស់ផ្ទះបឹងកេត ដែលជាក្រុម Top ៤ ក្នុងលីគកំពូលកម្ពុជា នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក វេលាម៉ោង១៨:០០ល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ចាំមើល! តើក្រុមព្រះខ័នរាជស្វាយរៀង អាចបន្តរក្សាកំណត់ត្រាមិនដែលចាញ់ដែរឬទេ..?

No comments:
Post a Comment